ព្រះរាជាណាចក្រកម្ពុជា
ជាតិសាសនា ព្រះមហាក្សត្រ
សមាគមខេមរនិស្សិតនគររាជសីមា
លេខះ ០០១/៥៥(ស.ខ.ន.ន.ម.)
លិខិតស្មើសុំ
អាតា្មភាពព្រះភិក្ខុ តុល តូ (តុលធម្មោ)
ប្រធានសមាគមខេមរនិស្សិត និងជាប្រធានកម្មវិធីអប់រំសីលធម៌ ចរិយាធម៌
សូមចំរើនពរ
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់
តាមរយះ -ព្រះគ្រូចៅអធិការវត្តបាកាន
-លោកនាយកសាលាបឋមសិក្សាបាកាន
-លោកនាយកសាលាអនុវិទ្យាល័យហ៊ុន សែនាបាកាន
-លោកនាយសាលាវិទ្យាល័យបាកាន
-លោកមេឃុំត្រពាំងជង
-លោកប្រធានការិយាល័យធម្មការ និង
សាសនាស្រុកបាកាន
-លោកអភិបាលស្រុកបាកាន
-លោកប្រធានមន្ទីរធម្មការ និង សាសនាខេត្តពោធិ៍សាត់
-លោកប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តពោធិ៍សាត់
កម្មវត្ថុះ សំណើសុំអនុញ្ញាតផ្សព្វផ្សាយសីលធម៌តាមគន្លងព្រហពុទ្ធសាសនាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាបាកាន
អនុវិទ្យាល័យហ៊ុន សែនបាកាន និងវិទ្យាល័យបាកាន ចំនួន ២៣៣៤ នាក់ និងបំបួសកុលបុត្រចំនួន
៥៩ អង្គ នៅវត្តបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមកម្មវត្ថុ និងការស្នើសុំខាងលើ
សូមឯកឿត្តមមេត្តាជ្រាបថាដោយសព្វថ្ងៃនេះនៅក្នុងព្រះរាជណាចក្រកម្ពុជាយើងទាំងមូល ជាពិសេសចំពោះកុមារាកុមារី សិស្សានុសិស្សដែលជាកុលបុត្រ កុលធីតាខ្មែរមួយភាគធំមានការធ្លាក់ចុះផ្នែកសីលធម៌រស់នៅ
ក៏ដូចជាប្រពៃណីទំនៀមទំលាប់ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ
ដោយសារតែការលំហូរចូលនៃមនោគមន៍វិជា្ជបរទេសធ្វើអោយកូនខ្មែរស្ទើរតែបាត់បង់នូវប្រពៃណីទំនៀមទំលាប់និងសាសនាប្រចាំជាតិរបស់ខ្លួន។
ហេតុដូចនេះហើយទើបអាត្មាភាព ចាត់កម្មវិធីអប់រំសីលធម៌ ចរិយាធម៌
តាមគន្លងព្រះពុទ្ធសាសនានិងកម្មវិធីបំបួសកុលបុត្រនេះឡើងដើម្បីពង្រឹងស្មារតីស្នេហាជាតិសាសនានិងព្រមហាក្សត្រដែលជាស្ថាប័នកំពូលរបស់ជាតិនិងផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់យើងអោយរីកចំរើនកាន់តែខ្លាំងឡើង។
កាលបរិច្ឆេទះ ចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា
ឆ្នាំ ២០១២
ទីកន្លែងអប់រំះ វត្តបាកាន
សាលាបឋមសិក្សាបាកាន
អនុវិទ្យាល័យហ៊ុន សែន បាកាន
វិទ្យាល័យបាកាន
ឃុំត្រពាំងជងស្រុកបាកាន ខេត្តពោធិ៍សាត់។
អាស្រ័យហេតុដូចបានចំរើនពរខាងលើនេះ
សូមឯកឿត្តមអភិបាលខេត្តពោធិ៍សាត់មេត្តាអនុញ្ញាតច្បាប់អោយសមណសិស្សនិស្សិតទាំងក្នុងិនងក្រៅប្រទេស បានចាត់កម្មវិធីអប់រំ សីលធម៌
ចរិយាធម៌ តាមគន្លងព្រះពុទ្ធសាសនា ដោយក្តីអនុគ្រោះ។
ប្រទេសថៃ,
ថ្ងៃទី៨ ខែមករា ឆ្នាំ២០១២
ប្រធានសមាគមខេមរនិស្សិត
និងជាប្រធានកម្មវិធីអប់រំសីលធម៌ ចរិយាធម៌
ព្រះភិក្ខុតុល
តូ (តុលធម្មោ)
ចំរើនពរ
លោកនាយកសាលាបឋមសិក្សាបាកាន ជួយសំរួលបន្ត
វត្តបាកាន,ថ្ងៃទី១០ខែ មករាឆ្នាំ២០១២
ព្រះគ្រូចៅអធិការវត្តបាកាន
.................
ឡាយ-កន
លេខ២៤ករបភ
បានឃើញ
និង ឯកភាព គោរពជូន
លោកនាយកអនុវិទ្យាល័យហ៊ុនសែនបាកានដើម្បីសំរួលបន្ត
ពោធិ៍សាត់,ថ្ងៃទី
១០ ខែ ០១ ឆ្នាំ ២០១២
លោកនាយកសាលាបឋមសិក្សាបាកាន
ប៊ូ-សំអុល
លេខ ០៥២ អបក
បានឃើញ និង ឯកភាព គោរពជូន
លោកអនុវិទ្យាល័យហ៊ុន
សែនបាកាន ដើម្បីសំរួលបន្ត
ពោធិ៍សាត់,ថ្ងៃទី
១០ ខែ ០១ ឆ្នាំ ២០១២
លោកនាយកអនុវិទ្យាល័យ
ហ៊ុន សែនបាកាន
សួស-សំបូរ
លេខ ៦៦/៦១ វបក
បានឃើញ និង ឯកភាព គោរពជូន
លោកមេឃុំត្រពាំងជង ដើម្បីសំរួលបន្ត
ពោធិ៍សាត់,ថ្ងៃទី
១០ ខែ ០១ ឆ្នាំ ២០១២
លោកនាយកវិទ្យាល័យបាកាន
សោម-សន
លេខ៣១ គ/ជ
បានឃើញ និង ឯកភាព គោរពជូន
លោកប្រធានការិយាល័យធម្មការ និងសាសនាស្រុកបាកាន ដើម្បីសំរួលបន្ត
ពោធិ៍សាត់,ថ្ងៃទី ១០ ខែ ០១ ឆ្នាំ ២០១២
លោកលោកមេឃុំត្រពាំងជង
អ៊ឹម-សាមិន
លេខ០៥
កដបក
បានឃើញ និង ឯកភាព គោរពជូន
លោកប្រធាន អយក ប/ក ដើម្បីសំរួលបន្ត
ពោធិ៍សាត់,ថ្ងៃទី
១០ ខែ ០១ ឆ្នាំ ២០១២
ប្រធានការិយាល័យធម្មការ
និងសាសនាស្រុកបាកាន
ស៊ិន-សុខុម
លេខ០០៨ អយក បក
បានឃើញ និង ឯកភាព គោរពជូនលោកអភិបាលស្រុកបាកាន
ដើម្បីស្នើសុំយោបល់
ពោធិ៍សាត់,ថ្ងៃទី
១០ ខែ ០១ ឆ្នាំ ២០១២
ប្រធានការិយាល័យអប់រំយុវជន
និងកីឡា ស្រុកបាកាន
ហួន-ផន
លេខ០៣៥ បន
បានឃើញនិងគោរពជូនលោកប្រធានមន្ទីរធម្មការនិង សាសនា ខេត្តពោធិ៍សាត់
ពោធិ៍សាត់,ថ្ងៃទី ១០ ខែ ០១ ឆ្នាំ ២០១២
លោកអភិបាលស្រុកបាកាន
សៅ-ដារឿន
លេខ១៥ ធស
លេខ០៣៥ បន
បានឃើញនិង ជូនលោកប្រធានមន្ទីរអប់រំនិងកីឡាខេត្ត មេត្តាជួយសំរួល៕
ពោធិ៍សាត់,ថ្ងៃទី ១៨ ខែ ០១ ឆ្នាំ ២០១២
លោកប្រធានមន្ទីរធម្មការនិង សាសនា ខេត្តពោធិ៍សាត់
ខឹម-ញៀម
លេខ១៣៩/០១អយក ពស
បានឃើញនិងគោរពជូនលោកប្រធានមន្ទីរធម្មការនិង សាសនា ខេត្តពោធិ៍សាត់
ពោធិ៍សាត់,ថ្ងៃទី ១៨ ខែ ០១ ឆ្នាំ ២០១២
លោកប្រធានមន្ទីរអប់រំយុវជន និងគីឡាខេត្តពោធិ៍សាត់
សួង-សុភី
ไม่มีความคิดเห็น:
แสดงความคิดเห็น